បំបែកសំបុក​គ្រឿងញៀន​ក្នុង ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​២២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2016 ក+ ក-

​ខេត្តកំពត​៖​យុវជន​ប្រុស​ស្រី​សរុប​២២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន គ្រា​ដែល​ពួកគេ​កំពុង​សំងំ​លេង​ហ្គេម​បាញ់​ត្រី​និង​សេព​គ្រឿងញៀន កាលពី​អធ្រាត្រ ថ្ងៃ​២១ មិនា នៅផ្ទះ​ល្បែង​បាញ់​ត្រី​មួយកន្លែង​ក្នុងភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​
​លោក ឧ​ត្ត​ម​សេនី​ត្រី អុ​ិ​ន ជីវ៉ា ស្នងការរង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​មាន​ប្រសា​ស​ប្រាប់​អ្នកសារព័ត៌មាន​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក មៅ ចាន់​មាក់​ធុ​រិ​ទ្ធិ ស្នងការ​ខេត្តកំពត និង​មានការ​សម្របសម្រួល​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​
​លោក​បាន​ដឹកនាំ​កំលាំង​ផ្ទាល់ ចុះបង្ក្រាប​ទីតាំង​ល្បែង​បាញ់​ត្រី​ខាងលើ ដែល​លួចលាក់​លេង​ជា​យូ​មកហើយ រហូត​ឈានដល់​ការឆែកឆេរ​រកឃើញ​ជ​ន​អ្នក​ចែកចាយ​និង​សេព​គ្រឿងញៀន​សរុប​២២​នាក់​។​
​លោក​ស្នងការរង​បន្តថា​នេះ​ជា​ប្រតិ​ប​ត្ត​ការ​ពិសេស​លើក​ទី​១​ហើយ​សម្រាប់​ខេត្តកំពត ដែល​បំបែក​ក្រុម​អ្នកញៀន​ល្បែង​និង​ចែកចាយ​សារធាតុ​ញៀន​បាន​ទាំង​សំបុក​ខ​ណះ​ដែល​សមត្ថកិច្ច​បាន​ចំនាយពេល​តាមដាន​ជា​យូ​មកហើយ​។​
​លោក អុ​ិ​ន ជីវ៉ា ស្នងការរង​បាន​បន្ថែមថា ក្នុងការ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ នគរបាល​ដកហូត​បា​ន​វត្ថុតាង​ជា​ទូ​ហ្គេម​បាន​២​គ្រឿង មូ​តូ​៨​គ្រឿង គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១០​កញ្ចប់​តូច គ្រឿង​មា​ស៊ីន​បច្ចេកទេស​និង ទូរស័ព្ទដៃ​៦​គ្រឿង​។​
​ចំពោះ​ម្ចាស់ផ្ទះ​ឃាត់​បាន​២​នាក់​ទី​១​ឈ្មោះ​តុង លី​កក្កដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ទី​២ ឈ្មោះ​ឈា កញា​រ៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ត្រូវជា​ប្រពន្ធ ជា​បើក​ហ្គេម​លួចលាក់​នេះ​។ ទី​៣​ឈ្មោះ ហ្គោល មូ​សា ទី​៤​ឈ្មោះ សូ ហ៊ីម ទី​៥ ចូ​ន ចាន់ ទី​៦ ផាន់ ខុម ទី​៧ សោម ពោ​ទី ទី​៨ សុខ ប៊ុន​លាង ទី​៩ វង់ វិចិត្រ ទី​១០ អ៊ុយ វុ​ធ ទី​១១ ស៊ី រតនា ទី​១២ ថោ វិចិត្រ ទី​១៣ ផាន់ វណ្ណា ទី​១៤ សាន សុធី ទី​១៥ សុខ រដ្ឋា ទី​១៦ សុខ គិរី ទី​១៧​ពោ កុក ទី​១៨ រ័ត្ន ភារ​ម្យ ទី​១៩ វ៉ា លី​ខាន ទី​២០ អ៊ុង មករា ទី​២១ ស៊ុន ប៉ិច និង​ទី​២២ សាង សណ្តាប់​។ ពួកគេ​ទាំងអស់គ្នា​សុទ្ធតែជា​រស់នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​។​
​ក៏ប៉ុន្តែ​សមត្ថកិច្ច​បានបញ្ជាក់​ថា​យុវជន​ទាំង​២២​នាក់​នោះ មាន​២០​នាក់​ទៅហើយ​ជា​អ្នក​សេព​គ្រឿងញៀន តែ​ក្នុងនោះ​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ឃើញ​៤​នាក់​ជា​អ្នក​ចែកចាយ​ថែម​ទៀតផង​។​
​បច្ចុប្បន្ន​មនុស្ស​ទាំង​២២​នាក់​ខាងលើ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​រក​មេខ្លោង​ផ្សេងទៀត និង​ត្រៀម​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ក្នុងពេល​ឆាប់ៗ​នេះ​៕

Untitled