ស្លាប់​៥​នាក់ របួស​២២​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ទូទាំងប្រទេស ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៤​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៤​នាក់ និង​របួសស្រាល ៨​នាក់​។ នេះ​បើ​យោងតាម​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​
​ប្រភព​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៤​លើក​នេះ បាន​បណ្ដាល​ឲ្យ ខូចខាត​ម៉ូតូ​ចំនួន ១៨​គ្រឿង​, រថយន្ត​តូច ៣​គ្រឿង​, រថយន្ត​ធំ ៤​គ្រឿង និង​ថ្មើរជើង ១​នាក់ ។ មូលហេតុ​មកពី បើកបរ​ល្បឿន​លឿន ៦​លើក​, ប្រជែង ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក​។
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ម្សិលមិញ មាន​មធ្យោបាយ​ចូល គោលដៅ​ចំនួន ៤០.៦៨៩​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស ៧.៥៤៣​គ្រឿង (​ម៉ូតូ ៦៩​ភាគរយ​), អប់រំ ៣.៣៣៦​គ្រឿង ស្មើនឹង ៤៤​ភាគរយ និង​ពិន័យ ៤.២០៧​គ្រឿង (​បង់ប្រាក់ ៨៦​ភាគរយ​)៕

e7fee840-7d87-4263-b5c8-13b4b50be783