រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ តុលាការនឹងប្រកាសសាសក្រមលើសំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមានអ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទ។
គួរបញ្ជាក់ថា សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រីរបស់លោក ស៊ុន ចាន់ថុល ដែលមានអ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទនេះ ត្រូវបានតុលាការបើកការជំនុំជម្រះអស់រយៈពេល៤ថ្ងៃ (២៩ ធ្នូ ២០១៥, ២១ ខែមករា, ២៥-២៦ កុម្ភៈ ឆ្នាំ២០១៦)។ ជំនុំជម្រះរយៈពេល ៤ថ្ងៃនេះតុលាការបានកោះហៅជនជាប់ចោទ ឡាយ ហួង រួមនិងសាក្សីពាក់ព័ន្ធក្នុងសំណុំរឿង ដែលត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនារគាររួចហើយនោះ រួមមាន៖ អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី សន្តិសុខអ្នកស្រី សេង ច័ន្ទដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើពីរ រូបទៀត គឺ ច័ន្ទ សុខា និង នាង ស៊ីណាត មកសាកសួរបំភ្លឺផងដែរ៕