ប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះនាសាលប្រជុំសាកលវិទ្យាល័យស្វាយរៀងបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតី សម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ព្រមទាំងមានមន្ត្រីរាជការចូលរួមប្រមាណជិត១០០០នាក់។លោក ជៀង អំ ភិបាល ខេត្តស្វាយរៀង ត្រូវផ្លាស់ប្តូរមុខតំណែង ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំណែកឯលោក ម៉ែន វិបុល អភិបាលរងខេត្ត ត្រូវតែងតាំងជាអភិបាលខេត្តស្វាយរៀង៕