ខេត្តបន្ទាយមានជ័យ៖បុរសវិកល់ចរឹកម្នាក់បានដេកស្លាប់នៅក្នុងគុម្ពោធព្រៃ ដោយសារភ្លើងឆេះឡើងរួញត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នៅចំណុចភូមិកូប លិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយរាយការណ៍ទៅសមិត្ថកិច្ចឲ្យចុះមកពិនិត្យ។
មន្ត្រីមូលដ្ឋានអាវុអហត្ថស្រុកអូរជ្រៅម្នាក់បានឲ្យដឹងថាសមត្ថកិច្ចក្រោយពីធ្វើការពិនិត្យសពហើយបានធ្វើការសន្និដ្ឋានថាសពស្លាប់ដោយភ្លើងឆេះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ តែបើតាមការត្រួតពិនិត្យជនរងគ្រោះជាមនុស្សវិកលចរិត។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថាមូលហេតុប្រហែលជនរងគ្រោះយកភ្លើងទៅដុតលេងនៅទីនោះ ទើបបណ្តាលឲ្យឆេះខ្លួនស្លាបយ៉ាងដូច្នេះហើយសពនេះពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយព្រោះសមត្ថកិច្ចសំអាងថា សពគ្មានស្នាកស្នាមក្រៅពីភ្លើងឆេះរួញតែប៉ុណ្ណោះសពជនវិកល់ចរឹកនោះត្រូវបានសមត្ថកិច្ចយកទៅវត្តបូជាសពតាមប្រពៃណីផងដែរ៕