កូរ៉េខាងជើងធ្វើតេស្តសាកល្បងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់
កូរ៉េខាងជើង៖កូរ៉េខាងជើងបានធ្វើតេស្តសាកល្បងនូវប្រព័ន្ធប្រតិបត្តិការបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ និងប្រព័ន្ធដាច់ដោយឡែកដទៃទៀត ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
ប្រភេពដដែលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងនេះក្រោមការដឹកនាំផ្ទាល់ពីមេដឹកនាំវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ក្រោយពីធ្វើតេស្តរួច លោក គីម ជុងអ៊ុន បានបង្ហាញ អារម្មណ៍រីករាយចំពោះជោគជ័យ ព្រោះប្រព័ន្ធខាងលើ គឺជាផលិតផលក្នុងស្រុកសុទ្ធសាធ ដែលកូរ៉េខាងជើងព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយខ្លួនឯងលើវិស័យការពារជាតិ តាមរយៈការរីកចម្រើននៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួនក្នុងឆ្នាំនេះ៕