ប្រទះឃើញសពអណ្តែតទឹកសមុទ្រក្បែរកោះចន្លុះចុងឆ្នេរអូរត្រេះ
ខេត្តព្រះសីហនុ៖កម្លាំងនគរបាលព្រំដែនទឹកបានប្រទះឃើញសាកសពមួយអណ្តែតទឹកនៅខាងកើតកោះចន្លុះ ម្តុំចុងឆ្នេរអូរត្រេះនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងល្បាត។ សាកសពជាមនុស្សប្រុស ប៉ុន្តែនៅមិនស្គាល់អត្តសញ្ញាណនៅឡើយទេ សពនេះបានអណ្តែតទឹកនៅចំណុច 10 32 164N-103 33 351E ខាងកើតកោះចន្លុះប្រហែល ៣០០ម៉ែត្រ។
ក្រោយពីប្រទះឃើញ កម្លាំងល្បាត បានស្រង់ យកមកកាន់ ឆ្នេរពយម៉ាចូវ សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ ហើយប្រគល់ អោយកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុពិនិត្យសាកសព និងស្រាវជ្រាវបន្ត៕