ផ្តន្ទាទោសអ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ម្នាក់ៗជាប់ពន្ធនាគារ២០ឆ្នាំ
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចដាក់គុក អ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ក្នុងម្នាក់ៗជាប់ពន្ធនាគាររយៈពេលចំនួន២០ឆ្នាំ ដោយគ្មានពិន័យ និងគ្មានសំណងជំងឺចិត្ត។
គួរបញ្ជាក់ថា សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទនោះ ត្រូវបានតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ៕