ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​ប៊ែ​ល​ហ្សុ​ក​៖​ជនសង្ស័យ​៦​នាក់​ត្រូវបាន​ប៉ូលិស​ប៊ែ​ល​ហ្សិ​កបាន​ចាប់ឃុំខ្លួន ខណៈដែល​២​នាក់​ផ្សេងទៀត​រត់គេចខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល កាលពី​ថ្ងៃទី​២២​មីនា​ដែល​បានសម្លាប់​មនុស្ស​៣១​នាក់ និង​អ្នករបួស​ជាង​៣៣០​នាក់​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​គ្រា​ដែល​កម្លាំង​ប៉ូលិស​ប៊ែ​ល​ហ្សិ​ក​ចុះ​ប្រតិ​ប​ត្ដិ​ការចុះ​ឆែកឆេរ​ស្វែងរក​បណ្ដាញ​ក្រុម​ភេរ​វករ​។​
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ការវាយប្រហារ​ភេរវកម្ម​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក កើតឡើង​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ និង​នៅ​ស្ថានីយ​រថភ្លើង​ក្នុងប្រទេស​បែលហ្ស៊ិក ប៉ូលិស​បាន​រកឃើញថា មាន​បុរស​៥​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ ក្នុងនោះ​មាន​បុរស​បីនាក់​បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​កំពុងតែ​រត់គេចខ្លួន៕

20160325