សម​ត្ត​កិច្ច​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​ដង​ទង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​ខេត្តកំពត​៖​ក្រោម​ការបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៥ និង​០០​នាទី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី លក ញ៉ា​វ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ដងទង់​បាន​ចុះបង្ក្រាប​កន្លែង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅក្នុង​ភ​មិ​ធំថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ដែលមាន​ម្ចាស់​សង្វៀន​ឈ្មោះ តុ​ប យិន ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ស្រី ០១​នាក់ រឹបអូស​បាន​ម៉ូតូ​ចំនួន ១៦​គ្រឿង និង​មាន់ ០៩​ក្បាល ។
​បច្ចុប្បន្ន​ទាំង​មនុស្ស និង​វត្ថុតាង​បាន​នាំយកមក​ឃុំខ្លួន និង​រក្សាទុក​នៅ​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

e3cec425-ce22-47dd-9ecc-ede4b53732fc69ff2194-bbd5-4e93-b8cf-b581762a87df7ebfba8e-73c0-45e4-a536-08573d859dc4e0d77935-7c76-4610-8370-18bdf43d2f76