ក្រុមនិស្សិត​ដាក់​ញត្តិ​ទៅ​លោក អេង ឆៃអ៊ាង ស្នើសុំ​ព​ន្លឿ​នការកោះហៅ​លោក កឹម សុខា ចូល​បំភ្លឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ស្រី ចំរើន តំណាង​ក្រុមយុវជន និង​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ បានដាក់​ញត្តិ ស្នើសុំ​ជូន​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួលបន្ទុក សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ដើម្បី​ស្នើសុំ​ព​ន្លឿ​ន ការកោះហៅ លោក កឹម សុខា ចូលខ្លួន​បំភ្លឺ ជុំវិញ​ខ្សែអាត់​សម្លេង​អសីលធម៌ តាម​និតិ​វិធី​របស់​រដ្ឋសភា​។​
​នៅ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​ពី​លោក អេង ឆៃអ៊ាង នៅឡើយ​ទេ រហូតមកដល់​ពេលនេះ គ្រា​ដែល​គណៈកម្មាធិការ​រដ្ឋ​សភា​មួយ​នឹង​ទទួល​ស្តាប់​ការបំភ្លឺ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​រសៀល​នេះ​ជុំវិញ​ការអនុវត្ត​និតិ​វិធី​របស់​តុលាការ​៕

09e17494-967b-4728-9d7e-0868709df2c1