តួកគីបង្កើនការវាយប្រហារតាមអាកាសប្រឆាំងក្រុមឧទ្ទាមឃឺដ
តួកគី៖យន្តហោះចម្បាំងតួកគីប្រមាណ១២គ្រឿងបានធ្វើប្រតិបត្តិការរួមគ្នាប្រឆាំងក្រុមឃឺដ(PKK)ចំនួន១១គោលដៅស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ក្នុងនោះបានបំផ្លាញឃ្លាំងរំសេវ និងជម្រករបស់ក្រុមឃឺដអស់ជាច្រើនកន្លែង។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីយោធាតួកគីកាលពីម្សិលមិញ។
ប្រភពខាងលើបន្ថែមថា នេះជាយុទ្ធនាការប្រឆាំងក្រុមឃឺដកាន់តែខ្លាំង បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែករថយន្តកាលពីថ្ងៃទី១៣មីនា សម្លាប់មនុស្ស៣៧នាក់ និងរបួសជាច្រើននាក់នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះត្រូវបានក្រុមឃឺដជាអ្នកចេញមុខទទួលខុសត្រូវផងដែរ៕