ផ្តន្ទាទោស​លោក សាន្ត ប៊ុនធឿន ដាក់​ពន្ធ​នាគារ​៤​ខែ ពិន័យ​ប្រាក់​៨០​ម៉ឺន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សាន្ត ប៊ុនធឿន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម ផ្តន្ទាទោស ដាក់​ពន្ធ​នារ​គារ​រយៈពេល ៤​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨០​ម៉ឺន​រៀល ដាក់ចូល​ថវិការ​រដ្ឋ​។ ការប្រកាស​សាស​ក្រម​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​គួររំលឹកថា លោក សាន្ត ប៊ុនធឿន ជា​សារព័ត៌មាន​មួយរូប ដែល​គេ​តែងតែ​ឃើញ នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​បទល្មើស​បើកបរ​មាន​កម្រិត​ជាតិ​អាកុល 0,64Mg/l ល្មើស​នឹង​ច្បាប់ ចរាចរណ៍​ផ្លូវគោក ត្រង់​ជំពូក​ទី​១០ ទោស​បញ្ញត្តិ​មាត្រា​៧៧៕

09c4b9bf932683f80241b51cefc7dae7