ខេត្តប៉ៃលិន៖បុរសជាកម្មករពីរនាក់ ត្រូវកាបឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈ ជនរងគ្រោះទាំងពីរនាក់ លើកដែកមូលប្រវែង៨ម៉ែត្រ ដើម្បីសង់ដំបូលរោងប្រក់តង់ដាក់ផ្លែ ស្វាយ និងដូង តែជាអកុសល់ដែលទៅប៉ះនឹងខ្សែកាបជិតនោះ ក៏ឆក់ជាប់តែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះ ស្ត្រី ឈ្មោះខៀវ សុគន្ធារី ជាប់ផ្លូវជាតិលេខ ៥៧ ក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីលោក អ៊ុក សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលល្វា បា នឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ង៉ា ហន ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ ស្លាប់នៅនឹងកន្លែង មានទីលំនៅក្នុងភូមិបល័ង្ក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី២. ឈ្មោះ លឿម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករដូចគ្នា ស្លាប់នៅនឹងកន្លែងដែរ មាន ស្រុកកំណើតរស់នៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នម កស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញកម្មករជាច្រើននាក់ បាននាំគ្នា យកដែកជាច្រើនដើម ដើម្បីសង់ធ្វើរោងប្រក់តង់ សម្រាប់ដាក់ផ្លែស្វាយ និងដូង ដើម្បីរៀប ចំផ្ទេរដាក់រថយន្តមួយទៀត ទុកដឹកទៅលក់នៅឯប្រទេសថៃ លុះពេលកើតហេតុ ជនរង គ្រោះទាំងពីរនាក់ខាងលើ ក៏បានឡើងលើដើមក្រខុប ដើម្បីយកដែកមូលប្រវែង៨ម៉ែត្រ ចងភ្ជាប់នឹងដើមឈើនេះ សម្រាប់ពាក់តង់ពីលើ តែពេលនោះដែកធ្ងន់ពេកក៏ធ្លាក់ទៅប៉ះនឹ ងខ្សែកាប ដែលគ្មានស្រោម ធ្វើឱ្យឆក់ឆេះគាបទើលើដើមក្រខុបតែម្តង ។ មួយសន្ទុះក៏ធ្លាក់ មកក្រោម បន្ទាប់មកកម្មករដទៃទៀតក៏ចូលទៅជួយសង្គ្រោះ តែជាអកុសល់ ជនរងគ្រោះ ទាំងពីរនាក់បានផុតដង្ហើមស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិ ដឹកតាមរថយន្តបញ្ជូនទៅ ស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំចាត់ចែងតាមប្រពៃណី៕