គូស្នេហា​ភេទ​ដូចគ្នា​ផឹក​ថ្នាំពុល​សម្លាប់ខ្លួន ចុងក្រោយ​ម្នាក់​ស្លាប់ ម្នា​ក់រស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ស្ត្រី​២​នាក់​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា បានសម្រេច​ចិត្ត​បបួលគ្នា​ផឹកថ្នាំ​បំពុល​សត្វល្អិត ដើម្បី​បញ្ចប់ជីវិត​ទាំងអស់គ្នា ប៉ុន្តែ​មិនបាន​សម្រេច ដោយ​ស្លាប់​ម្នាក់​(​ជា​តួឯក​ប្រុស​) និង​ម្នាក់ទៀត​(​ជា​តួឯក​ស្រី​) ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​លោកសង្ឃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្ទះជួល​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្ស​កែវ រាជធានី​ភ្នំពេញ​។​
​ប្រភពពី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នារី​ដែល​ស្លាប់​ឈ្មោះ​ស្រី លីន (​ជា​តួ​ប្រុស​) មាន​ទីលំនៅ​ក្នុងភូមិ​ទម្លាប់ ឃុំ​សោម ខេត្តតាកែវ​។ រីឯ​នារី​ម្នាក់ទៀត​ដែលជា​តួឯក​ស្រី​ហើយ​ត្តួ​វ​បាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​លោកសង្ឃ​នោះ​មានឈ្មោះ វ៉ាន ស៊ីវ​ម៉ី អាយុ​១៦​ឆ្នាំ ជា​អ្នកលក់ដូរ​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្បាលក្រពើ ឃុំ​អង្គ​ស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
​ប្រភព​បន្តថា នារី​រងគ្រោះ​ទាំង​២​នាក់​នេះ បាន​ស្រឡាញ់គ្នា​រយៈពេល​ជិត​៣​ខែ​មកហើយ គឺ​តាមរយៈ​ទូរស័ព្ទ​ច្រឡំ​លេខ ហើយ​នារី​ដែលជា​តួឯក​ប្រុស​នោះ តែងតែ​មក​ដេក​ជាមួយ​នារី​ជា​គូស្នេហ៍​នៅក្នុង​ផ្ទះជួល​ខាងលើ​ជា​ញឹកញាប់​។ ក្រោយពី​បាន​ទំនាក់ទំនង​គ្នា ក៏មាន​ការជំទាស់​ពី​ក្រុមគ្រួសារ​ខាង​នារី​ដែលជា​តួឯក​ខាង​ស្រី​(​គូស្នេហ៍​)​និង​បាន​ណែនាំ​កុំឱ្យ​គិតតែ​ពី​រឿង​ស្នេហា​បែបនេះ​អី ត្រូវ​គិតពី​ការរកស៊ី​ចិញ្ចឹមជីវិត​វិញ​។​ហើយ​ពួកគេ​ទាំង​2​នាក់​បានគិត​ខ្លី​ហើយ​នាំគ្នា​ផឹកថ្នាំ​បំពុល​សត្វល្អិត​សម្លាប់ខ្លួន ដោយសារតែ​បញ្ហា​បែបនេះ​ដោយសារតែ​គ្មាន​ក្រុមគ្រួសារ​គាំទ្រ​ហើយ​គិត​ខ្លី​នាំគ្នា​បញ្ចប់ជីវិត​តែម្តង​។​
​ក្រោយ​កើតហេតុ​សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​នៅឡើយ​ទេ​៕

image-16image-17image-18