​ខឹង​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទាក់ទង​ប្រុស​ក្មេង​ចាក់​សាំង​ដុត​ទាំង​រស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2016 ក+ ក-

 

​ដោ​យះ សុ​ភ័​ណ្ឌ​
​ស្ទឹងត្រែង​៖​បុរស​ម្នាក់​ជា​កម្មករ​ឡឥដ្ឋ​ខឹង​ប្រពន្ធ​និយាយ​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ប្រុស​ក្មេង​បាន​ទិញ​សាំង​កន្លះ​លីត្រ​គប់​លើ​ប្រពន្ធ​រួច​ដុត​ទាំង​រស់​បណ្តាល​ឲ្យ​រលាក​យ៉​សង​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​បុរស​ជា​ប្តី​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​យកមក​សួរនាំ​។​

​ហេតុ​ការ​ប្តី​ដុត​ប្រពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៦ ក្នុង​ទីតាំង​ឡឥដ្ឋ ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រង​ស្ទឹងត្រែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ផេង វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ប្តី​)​មាន​ស្រុ​ល​កំណើត​ភូមិ​ខ្សាច់​ប្រឆេះ​កណ្តាល ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​ចំណែក​ប្រពន្ធ​ឈ្មោះ​ចៅ ហ៊ាន​ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​(​ជនរងគ្រោះ​)​មាន​ស្រុកកំណើត​ភូមិ​ចំបក់​ឬ​ស្សី​កែ ស្រុក​ព្រែ​ប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ​ដឹង​ទៀតថា​នៅ​ថ្ងៃកើតហេតុ​បុរស​ជា​ប្តី​បាន​យក​ទូរស័ព្ទ​ប្រពន្ធ​មក​បើក​ស្តា​ប់ស​ឡេង​ថត​ក្នុង​ទូរស័ព្ទ​ពី​ការនិយាយ​ទាក់ទង​ជាមួយ​ប្រុស​ក្មេង និង​បាន​បើក​ឲ្យ​ប្រពន្ធ​របស់ខ្លួន​ស្តាប់ ហើយ​ប្រពន្ធ​បាន​ឆក់យក​ទូរស័ព្ទ​យកមក​បិទ ខ្លួន​ក៏​ខឹង​បាន​ដើរទៅ​ទិញ​សាំង​កន្លះ​លីត្រ​ដាក់​ក្នុង​ថង់ ខណ​ប្រពន្ធ​កំពុង​ដេក​ក្នុង​អង្រឹង​មិនដឹង​ខ្លួនគេ​បាន​គប់​សាំង​ទៅលើ​ប្រពន្ធ​រួច​ដុត​ទាំង​រស់ តែ​ត្រូវបាន​បងប្អូន​ជា​កម្មករ​ដែល​នៅ​ជិត​នោះ​នាំគ្នា​ចូល​ជួយ​ពន្លត់​រួច​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

​សមត្ថកិច្ច​បន្តថា​ក្រោយ​កើតហេតុ ត្រូវបាន​ម្ច​ថៅកែ​ឡឥដ្ឋ​ឈ្មោះ​ដែង ភារ​ម្យ រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ក្រុង​ដើម្បី​សាកសួរ​។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារ​គេ​តែងតែ​លបលួច​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​ក្មេង​ម្នាក់ ឈ្មោះ​ភា ដែល​គេ​ធ្លាប់ធ្វើ​ឡឥដ្ឋ​ជាមួយគ្នា​នៅ​ខេត្តកំពង់ធំ ហេតុតែ​គេ​និយាយ​មិន​ស្តាប់​ទើប​សម្រេច​ចាក់​សាំ​ដុត​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​ក្រោម​ការឃាត់​ខ្លួន​នៅ​អធិការ​ក្រង​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕

1bcd21bcd11bcd41bcd3