ស៊ីរី៖មន្ត្រីយោធាជាន់ខ្ពស់ និងជាគណៈប្រតិភូ របស់ប្រទេសស៊ីរី លោក Asaad al-Zoubi បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានអង្គភាពយោធាកូរ៉េខាងជើងធំៗ ចំនួន២ កំពុងតែចូលរួមប្រយុទ្ធ នៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមឧទ្ទាម និងក្រុម ISIS។
មន្ត្រីជាន់ខ្ពស់យោធារូបនោះ បានបញ្ជាក់ថា អង្គភាពយោធាធំៗចំនួនពីរនោះ មានឈ្មោះថា Chalma-1 និង Chalma-7 ដែលបច្ចុប្បន្នមានទ័ពជាច្រើន អបដោយអាវុធទំនើប បាននិងកំពុងតែឈរជើងនៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី។ «បើទោះបីជាកូរ៉េខាងជើង មានជម្លោះជាមួយនឹងលោកខាងលិច និងបណ្ដាប្រទេសជិតខាងក្ដី ពាក់ព័ន្ធនឹងរឿងបាញ់សាកនុយក្លេអែរ ប៉ុន្តែសម្រាប់ប្រទេសស៊ីរ និងកូរ៉េខាងជើងគឺជាមិត្តភក្ដីដ៏ស្និទស្នាលបំផុត»។ នេះជាសំដីរបស់លោក Asaad al-Zoubi ថ្លែងប្រាប់សារព័ត៌មានខាងលើ៕