កំពុង​អង្គុយ​យាម​ម៉ូតូ​ក្នុ​ពិធីមង្គលការ​ត្រូវ​រថយន្តបុក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក់ ខណៈដែល​កំពុង​អង្គុយ​យាម​ម៉ូតូ នៅ​ពិធី​រៀប​មង្គលការ មួយ​ក្បែរ​ចិញ្ចើមផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង បើក​ជ្រុល​ទៅបុក បណ្តាល​ឲ្យ​ស្លាប់​ភ្លាម នៅនឹងកន្លែង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី ម៉ោងជាង​២២​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ លេខ​២១A ខាងមុខ​សាលា បឋមសិក្សា​តា​ម៉ា​កុរ​ស្មី​សាមគ្គី ភូមិ​លេខ​២​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​នគរបាល​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កូរ៉ូឡា​ពណ៌​ស ពាក់​ផ្លាក់លេខ​ភ្នំពេញ 2G 2512 បើកបរ​ដោយ ឈ្មោះ ថូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានមុខ​របរ​ដើរ​ភ្នួ​ង​ការ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អាំ ខុម ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ ឃុំ​កោះអន្លុងចិន ស្រុក​ស្អាង ខេត្តកណ្តាល​។​
​នគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បង្ក​ធ្វើដំណើរ ពី​លិចទៅ​កើត លុះ​ជិត​ដល់​ចំណុច កើតហេតុ ស្រាប់​រេ​ចង្កូត​ជ្រុល​ទៅបុក រថយន្ត​កូ​រូ​ឡា​មួយគ្រឿង ចត​ក្បែរ​ចិញ្ចើមផ្លូវ​រួចហើយ បាន​ជ្រុល​បុក​ជនរងគ្រោះ កំពុង​អង្គុយ​នៅ​ជិត ប្រជា​ការពារ​ភូមិ​យាម​ម៉ូតូ​ការ​គេ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ចំណែក​អ្នកបើកបរ រថយន្ត​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសា​ដឹក​យកទៅ​សង្គ្រោះ​៕

b4cc1d48a2a8e9001ae0de127f9575e2990