ប៉ាគីស្ថាន៖បក្ខពួករបស់ក្រុមឧទ្ទាមតាលីបង់បានចេញមុខទទួលស្គាល់ថា ការវាយប្រហារនៅក្បែរសួនសាធារណៈក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បណ្ដាលឲ្យមនុស្ស ៦៥នាក់ស្លាប់ និងជិត ៣០០នាក់រងរបួស។
បុរសម្នាក់ឈ្មោះ Ehsanullah Ehsan ជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាម Jamaat-ul-Ahrar ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាមតាលីបង់ និង ISIS បានចេញមុខទទួលស្គាល់ថា ករណីវាយប្រហារនៅក្នុងទីក្រុង Lahore គឺជាទង្វើរបស់ពួកគេ ដោយគោលដៅធំគឺពួកកាន់សាសនាគ្រិស្ត។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៦ និង៤០នាទីល្ងាច ម៉ោងនៅប៉ាគីស្ថាន ថ្ងៃទី២៧ ខែមីនា មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរសួន Gulshan-e-Iqbal Park ក្នុង Lahore ប្រទេសប៉ាគីស្ថានបណ្ដាលឲ្យមនុស្សស្លាប់៦៥នាក់ និងរបួសជាង២៨០នាក់ ក្នុងនោះអ្នកស្លាប់ និងរបួសភាគច្រើនជាស្ត្រី និងកុមារ៕