អ្នកស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថានកើនដល់៧២នាក់
ប៉ាគីស្ថាន៖ករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅកន្លែងចតឡាន ក្នុងតំបន់ Gulshan Iqbal ទីក្រុង Lahore ប្រទេស ប៉ាគីស្ថាន ខណៈពេលនេះ សមតត្ថកិច្ចបាន រាយការណ៍ថា អ្នកស្លាប់បានកើនឡើងដល់ ៧២នាក់ តែចំនួននេះ អាចនឹង កើនឡើងបន្ថែមទៀត ព្រោះស្ថានភាពជន រងគ្រោះហាក់មាន កម្រតិធ្ងន់ធ្ងរ។
យោងតាម ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា អ្នកស្លាប់ទាំងអស់ (៧២នាក់) ក្នុងនោះមានក្មេងចំនួន ២៩នាក់ ហើយអ្នករងរបួសមាន ៣១៥នាក់ ដែលការវាយប្រហារនេះ ជនដៃដល់ត្រូវ បានគេ ស្គាល់ថា បង្កឡើងដោយពួកឧទ្ទាម តាលីបង់ ហើយភាគច្រើនអ្នករងរបួស ក្នុងគ្រោះថ្នាក់នេះ គឺជាមនុស្សស្រី និងកុមារ៕