បំផ្ទុះគ្រាប់នៅប៊ែលហ្សិកអ្នកស្លាប់៣៥នាក់ ក្នុងនោះ៣នាក់ជាអ្នកបំផ្ទុះ
ព្រុចសែល៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបែលហ្ស៊ីក លោកស្រី Maggie De Block បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល សរុប៣៥នាក់ដោយក្នុងនោះ៣នាក់ជាជនបំផ្ទុះគ្រាប់បែក និង៤នាក់ផ្សេងទៀត។
ជាមួយគ្នានោះលោកស្រីបានបញ្ជាក់បន្ថែមថា ជនរងគ្រោះរងរបួស ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ បើតាមការប៉ាន់ប្រមាណ អ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត ព្រោះមានអ្នកជំងឺមួយចំនួនរងរបួសធ្ងន់។ នេះបើយោងតាមការចេញផ្សារពីសារព័ត៌មាន AP។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី២២ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយក្នុងនោះក្រុមឧទ្ទាម ISIS បានចេញមុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួន៕