កូរ៉េខាងត្បូង​បង្ហោះ​ខិត្តប័ណ្ណ​រិះគន់​មេដឹកនាំ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​សកម្មជន​កូរ៉េខាងត្បូង​ជាច្រើន​អ្នក​បាន​បង្ហោះ​ខិតប័ណ្ណ​ប្រឆាំង​កូរ៉េខាងជើង​ឡើងវិញ នៅ​តំបន់ ព្រំដែន​កូរ៉េ​ទាំងពីរ​ដើម្បី​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល លោក គីម ជុង​អ៊ុន គ្រា​ដែល​ស្ថានការណ៍​កំពុងមាន​ភាព​តានតឹង​។ នេះ​បើតាម​ការផ្សាយ សារព័ត៌មាន Channel News Asia​។
​សកម្មជន​កូរ៉េខាងត្បូង​ដែលជា​ក្រុម​ប្រមូលផ្តុំ​ទៅដោយ អ្នកប្រឆាំង​របប​ផ្តាច់ការ​កូរ៉េខាងជើង​នោះ បានរៀបចំ​ខិតប័ណ្ណ​ប្រមាណ​ជា ១០០,០០០​សន្លឹក ដាក់​ច្រកចូល​ទៅក្នុង​បា​ឡុង រួច​បង្ហោះ​ចូលទៅក្នុង ទឹកដី​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ស្ថិតនៅតាម​តំបន់​ព្រំដែន​ដែល​កំពុងតែ​តានតឹង​ខ្លាំង បំផុត​រវាង​កូរ៉េ​ទាំងពីរ​។​
​ក្នុង​ខិតប័ណ្ណ​នោះ​មាន​សរសេរថា «​បាញ់​អណ្តាតភ្លើង​ដ៏​ឥត​មេត្តា​មួយ​នេះ ឲ្យ​ចំ​មនុស្ស​អះអាង ខ្លួនឯង​ជា​បុរស​នុយក្លេអ៊ែរ​ដូច គីម ជុង​អ៊ុន​» ឬក៏ «​យើង​ចង់បាន​ក្បាល​របស់ គីម ជុង​អ៊ុន​។​»
​គួរ​បញ្ជាក់ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ព្រមាន​ថា ខ្លួន​បាន​ត្រៀម​គ្រាប់​នុយក្លេអ៊ែរ និង មី​ស៊ី​ល​រួចរាល់​ហើយ​ដើម្បី​កម្ទេច​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ឲ្យ​ក្លាយជា​ផេះ​នៅពេលណា​ក៏បាន​៕

article-doc-953xm-4Gw0iw5zx655772424bdd6c0511-112_634x422