ល្ងាចនេះក្រុមនិស្សិតនឹងហែញត្តិទៅផ្ទះលោក កឹម សុខា
រាជធានីភ្នំពេញ៖តាមគម្រោង នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមយុវជន-និស្សិត ជាង២០០នាក់ នឹងហែញត្តិទៅដល់ផ្ទះលោក កឹម សុខា ដើម្បីទាមទារឱ្យបកស្រាយជុំវិញរឿងអាស្រូវផ្លូវភេទអំពើពុករលួយ។
តំណាងក្រុមនិស្សិត ថ្លែងឲ្យដឹងថា ពួកគេ នឹងចេញពីមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយ តម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា តែម្តង៕