ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់​បោក​លុយ​ក្រុមហ៊ុន​ពី​ប្រទេស​រុស្ស៊ី​មក​សំងំ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ បាន ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​ក្រុមហ៊ុន​នៅ​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ BALATIX VLADIXEIR VITALIE VITCH ជនជាតិ​រុស្ស៊ី កើត​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​១៩៧៨ ជាប់ចោទ​ពីបទ​បោក​លុយ​ក្រុមហ៊ុន នៅ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​២០០៨ នៅ​ប្រទេស​រុស្ស៊ី ហើយ​រត់គេចខ្លួន​មក​កម្ពុជា​៕

fn-2016-03-29-08-48-38-1