ប្រធាន ACU ៖ លោក សម រង្ស៊ី កំពុង​ ការពារ​លោក កឹម សុខា ដែល​ប្រព្រឹត្ត​អំពើពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2016 ក+ ក-

​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU លោក ឱម យ៉ិនទៀង បាន​ប្រតិកម្ម​ភ្លាមៗ ចំពោះ​ការលើកឡើង​របស់ លោក សម រង្ស៊ី ប្រធាន CNRP ដែល​បាន​ចោទ ACU ថា ធ្វើ​ការងារ មិន​ស្គាល់​តួនាទី​ខ្លួនឯង​។​

​លោក ឱម យ៉ិនទៀង បានថ្លែងអះអាងថា លោក សម រង្ស៊ី បាន​និងកំពុង​ការពារ​អ្នក ប្រព្រឹត្តិ​អំពើពុករលួយ ហើយលោក សម រង្ស៊ី ផ្ទាល់​អាចជា​អ្នកប្រព្រឹត្តិអំពើពុករលួយ​ផង​។​
​លោក ឱម យ៉ិនទៀង បញ្ជាក់ថា លោក សម រង្ស៊ី កំពុងតែ​រារាំងមកដល់​ការស៊ើបអង្កេត របស់​អង្គភាព​ប្រឆាំងអំពើពុករលួយ​។ គាត់​កំពុងតែ​ការពារជន​ពុករលួយ​។ លោក​បន្ថែមថា លោក កឹម សុខា នៅពេលដែល​យើងខ្ញុំ​បើក​ការស៊ើបអង្កេតអំពី​ការ​ពុករលួយ​ហើយ គឺ​គាត់​នឹងចុះឈ្មោះ​ជា​ជន​ពុករលួយ​ហើយ រហូត​ទៅដល់​ថ្ងៃ​ណាមួយដែល​តុលា​ការចេញ​សាលក្រមត្រឡប់មកវិញ​ដោយបញ្ជាក់ថា​ ​ទេគាត់​គឺជា​ជន​ស្អាតស្អំនោះទើប​គាត់​ជា​មនុស្ស​ស្អាតស្អំ​វិញ​”​។​

​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី បា​នប​បង្ហោះ​លើ Face book របស់លោកដោយបានធ្វើការ​វាយប្រហារ​យ៉ាង​ចាស់ដៃទៅលើ​តួនាទី​របស់ ACU ទាក់ទង​រឿងអាស្រូវ​ស្នេហារបស់លោក កឹម សុខា ប្រធានស្តីទី CNRP៕

Photo_Template_872x562-3