មេបញ្ជាការសឹករងខេត្តព្រះវិហារលោក សោម បុប្ឆារ័ត្ន ទទួលមរណភាព
ខេត្តព្រះវិហារ៖លោក សោម បុប្ជារ័ត្ន មេបញ្ជាការសឹករងព្រះវិហារ កាលពីរាត្រីទៀបភ្លឺម៉ោង១និង៤៦នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានទទួលមរណភាពនៅអាយុ ៥៥ឆ្នាំ ដោយរោគាពាធ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក សោម បុប្ជារ័ត្ន បានទទួលមរណភាពដោយ រោគាពាធ កាលពីវេលាម៉ោង១ និង៤៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ហើយសពបានតំកល់នៅគេហដ្ឋានរបស់គាត់ក្នុងទីរួមខេត្តព្រះវិហារ ធ្វើបុណ្យតាមប្រពៃណី៕