មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ មួយគ្រឿង​នៅ​កាណាដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​កាណាដា​៖​យន្តហោះ​ធុន​តូច​ឯកជន​មួយគ្រឿង​បាន​ធ្លាក់​លើ​កោះ​មួយនា​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ខេត្ត​កេ​ប៊ិច ប្រទេស​កាណាដា​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៧​នាក់​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC​។​
​តាម​មន្ត្រី​អាជ្ញាធរ​កាណាដា​បាន​ឲ្យ​ដឹងថា យន្តហោះ​ខាងលើ​បាន​ធ្លាក់​ខណៈពេលដែល​វា​ជិត​ទៅដល់​ព្រលានយន្តហោះ Îles-de-la-Madeleine ជួបនឹង​ខ្យល់​ខ្លាំង​និង​ព្រិល​ទឹកកក​។ ទន្ទឹម​នោះ​មន្ត្រី​អាជ្ញាធរ​រួមទាំង​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​នៃ​ប្រទេស​កាណាដា កំពុងធ្វើដំណើរ​ទៅ​កោះ Havre aux Maisons ដែល​ស្ថិតនៅ​ប្រជុំ​កោះ Magdalen ដើម្បី​ពិនិត្យ​រកមើល​មូលហេតុ​ដែល​បង្ក​ឲ្យ​យន្តហោះ​ខាងលើ​ធ្លាក់​ជា​បន្ត​៕

1241