លោក កឹម សុខា ត្រូវ​លាលែង​ពី​តំណាងរាស្ត្រ បើ​ខ្សែអាត់​សំឡេង​ជា​រឿង​ពិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​ថ្លែងថា លោក កឹម សុខា តំណាងរាស្ត្រ CNRP ខេត្តកំពង់ចាម ត្រូវ​លាលែង​ពី​តំណាងរាស្ត្រ ប្រសិនបើ​អាស្រូវ​ស្នេហា​ជា​រឿង​ពិត ព្រោះថា លោក កឹម សុខា រំលោភ​”​តម្លៃ​ស្ត្រី​ខ្មែរ​និង​សិទ្ធិនារី​” ហើយ បញ្ហា​នេះ គ្រោះថ្នាក់​មែនទែន​។ ទន្ទឹម​នោះ ករណីនេះ​វា​រំលោភច្បាប់​ឯក​ពន្ធភាព (​ប្តី​មួយ​ប្រពន្ធ​មួយ​) ទៀតផង​។​
​លោក ឈាង វុន បញ្ជាក់ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​មាន​សិទ្ធិ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រឿងនេះ​នៅក្នុង​រដ្ឋសភា​។ លោក​ផ្តល់យោបល់​ថា​លោក កឹម សុខា ត្រូវតែ​លាលែង​ពី​តំណាងរាស្ត្រ ប្រសិនបើ​អាស្រូវ​ស្នេហា​ជា​រឿង​ពិត​៕

Chheang-Vun