ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ាស្បថចូលកាន់តំណែងជាផ្លូវការ
មីយ៉ាន់ម៉ា៖យោងតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរនៅព្រឹកថ្ងៃទី៣០មីនានេះបានឲ្យដឹងថា ប្រធានាធិបតីជាជនស៊ីវិលដំបូងបំផុតរបស់មីយ៉ាន់ម៉ា លោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅក្នុងសភាជាតិ។
បេក្ខជនមកពីយោធាមីយ៉ាន់ម៉ា លោក U Myint Swe ត្រូវបានប្រកាសតែងតាំងជាអនុប្រធានាធិបតីទីមួយ និងលោក Henry Van Thio មកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាអនុប្រធានាធិបតីទីពីរ។ ប្រមុខ ដឹកនាំកំពូលៗទាំងបីនេះ បានស្បថចូលកាន់តំណែង ក្រោមអធិបតីភាពរបស់លោក U Mann Win Khaing Than ប្រធានសភានៃសហភាពមីយ៉ាន់ម៉ា៕