ឃាត់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដកហូត​ថ្នាំញៀន​ជាង​២​គីឡូក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ចាប់​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​លួច​នាំចូល​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​ជាង ២,៥​គីឡូក្រាម​ដោយ​បង្កប់​ក្នុង​សូកូឡា​តាម​ចក្រ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ៨​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦​។​
​យោងតាម​ប្រភពព័ត៌មាន​មន្ត្រី​គយ​ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​ពី​កម្លាំង​គយ និង​រដ្ឋាករ​ប្រចាំ​ផ្នែក​ច្រក​អ្នកដំណើរ​មកដល់ រួម​និង​នគរបាល​អន្តោប្រវេសន៍ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹកនាំ ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ​។ ប្រភព​បន្តថា ស្ត្រី​ជនជាតិ​ថៃ​នេះ មានឈ្មោះ KAEWKANLAYA AMPHAWAN ធ្វើ ដំណើរ​មកពី​ប្រទេស​កាតា តាម​ជើងយន្តហោះ​លេខ QR970 (​ដូ​ហា​-​ភ្នំពេញ​)​។​
​ប្រភព​បញ្ជាក់ថា ក្រោយ​ការឆែកឆេរ​រកឃើញ​វត្ថុតាង​ជា​សារធាតុ​ញៀន ប្រភេទ​កូកាអ៊ីន​ជាក់ស្តែង​ទម្ងន់ ២,៥៩៤.៥១​ក្រាម ទាំង​ស្ត្រី​សង្ស័យ​រួម​និង​ថ្នាំញៀន​ត្រូវបាន​ប្រគល់ជូន​លោក​វរសេនីយ៍ទោ សារី បុត្រ​សត្យា នាយការិយាល័យ​ជំនួញ​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​គ្រប់គ្រង​ថែ រក្សា និង អនុវត្ត​នីតិវិធី​បន្ត​៕

12938230_965742853481569_5449848965414356656_n12933082_965742886814899_6095958334694338907_n12376365_965742820148239_4491521963276013531_n12439115_965742930148228_835980313884867065_n