រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ៥នាក់ (ស្រី១នាក់) និងរបួសស្រាលម្នាក់ (ស្រី)។
របាយការណ៍បន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៦លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច ៣គ្រឿង ,រថយន្តធុនធំ ២គ្រឿង , ថ្មើរជើង ១នាក់។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក , ស្រវឹង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក។ ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (យប់៤នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត/ក្រុង ចំនួន២លើក យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក, រថយន្តធុនធំ ១លើក។
ជាមួយគ្នានោះលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៥.៧៦០គ្រឿង ក្នុងនោះ បានធ្វើការអប់រំ ចំនួន ២.៤២២គ្រឿង ពិន័យសរុប ៣.៣៣៨គ្រឿង៕
ស្លាប់២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ