ISIS បង្ហោះវីដេអូ កាត់កប្រហារជីវិត ទាហាន៣នាក់ នៅកណ្តាលទីក្រុង
អន្តរជាតិ៖ ពួក ISIS បានបង្ហាញពីវីដេអូថ្មីមួយទៀត ដែលបង្ហាញពីការ ប្រហារជីវិតអ្នកទោសសញ្ជាតិ Peshmerga បីនាក់យ៉ាងសាហាវឃោរឃៅ។ តាមប្រភពព័ត៌មានបានឲដឹងថា បុរសទាំងបីនាក់នេះ គឺជាកងកម្លាំងក្រុម Kurds ដែលជាក្រុមពិសេសបង្កើតឡើង ដើម្បីប្រយុទ្ធដណ្ដើមជុំរំ និងប្រឆាំងពួក ISIS។
ក្រុមមួយនេះទទួលនូវការហ្វឹកហាត់ជើងអាកាសដ៏ពិសេស ហើយធ្វើការច្បាំងឈ្នះក្រុម ISIS ដោយដណ្ដើមបានក្រុងមួយនៃប្រទេស Al-Shadadi។ ក្រោយពីដណ្ដើមជុំរំបានជ័យជំនះ ពួក ISIS ចាប់ខ្លួនបានមនុស្សបីនាក់ពីក្រុម Kurds នេះ ហើយធ្វើការថតវីដេអូប្រហារជីវិត ដើម្បីជាការសងសឹកឲ្យ ក្រុមអាកាសរបស់ខ្លួនដែលបានច្បាំងចាញ់ និងបាត់បង់ជីវិតនោះ៕