Pele ប្ដឹង​ទារជំងឺចិត្ត​៣០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន Samsung
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​អាមេរិក​៖​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េខាងត្បូង Samsung បាន​រង​នូវ​ការ​ប្តឹងផ្តល់​ពី​វីរបុរស​បាល់ទាត់​របស់​ប្រេ​ស៊ី​ល​លោក Pele ដោយ​ចោទថា ក្រុមហ៊ុន​នេះ​បាន​ប្រើ​តួអង្គ​ដែលមាន​មុខមាត់​ស្រដៀង​គាត់ នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន BBC​។​
​ប្រភព​ដដែល​បញ្ជាក់ថា បើ​យោងតាម​ឯកសារ​ផ្លូវច្បាប់​ដែល​បានដាក់​នៅ តុលាការ​អាមេរិក ក្នុង​ទីក្រុង​Chicago​បាន​ឲ្យ​ដឹងថា វីរបុរស​រូបនេះ​បាន​ប្តឹង​ទាមទារ​ជំងឺ​ចំនួន ២១ លាន​ផោន​ឬ​៣០​លាន​ដុល្លារ​។​លោក Pele បាន​អះអាងថា ការផ្សាយពាណិជ្ជកម្ម​នោះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​កម្មសិទ្ធិបញ្ញា ហើយ​អាច​ឲ្យ​មហាជន​យល់ច្រឡំ​ថា គាត់​ត្រូវបាន​គេ​ជួល​ទៅប្រើ​ក្នុងការ​ផ្សព្វផ្សាយ ផលិតផល​របស់ ក្រុមហ៊ុន Samsung ផងដែរ​។​
​គួរ​បញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មរ​បស់ Sumsung គឺ​បានធ្វើ​ទៅលើ​ទូរទស្សន៍​ស៊េរី​ទំនើប ដែល​បាន​ចុះផ្សាយ​នៅលើ​កាសែត New York Times ដោយ​មិនមាន​ការអនុញ្ញាត​ពី​សាមីខ្លួន​៕

PELE-main_2770329a