លោកស្រី រ៉ូណា ស្មីត នឹងធ្វើសន្និសីទកាសែតរសៀលនេះ
រាជធានីភ្នំពេញ៖អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក សិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងរៀបចំសន្និសីទកាសែតមួយ នៅម៉ោង៣ និង០០រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះដើម្បីបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកស្រី នៅកម្ពុជារយៈពេល១០ថ្ងៃមកនេះ។
គួរបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ផ្តើមបំពេញទស្សនកិច្ចជាលើកទី២នៅកម្ពុជា ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ ព្រហស្បត្តិ៍នេះតែម្តងដោយក្នុងនោះ លោកស្រីមានបានជួបជាមួយ សមាជិកជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល មន្ត្រីគណបក្សប្រឆាំង រួមទាំងពលរដ្ឋរងគ្រោះរឿងដីធ្លីផងដែរ៕