រុស្ស៊ី​ចាប់​សមាជិក​ថ្មី​ក្រុម ISIS ២០​នាក់​ក្នុង​ទីក្រុង​មូ​ស្គូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​ម៉ូស្គូ​៖​សមត្ថកិច្ច​ចម្រុះ​របស់​រុស្ស៊ី​បាន​ចាប់ខ្លួន​សមាជិក​ថ្មី​របស់​ក្រុម​ឧទ្ទាម ISIS ប្រមាណ​២០​នាក់​នៅក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ខណៈ​ពួកគេ​កំពុង​ព្យាយាម ជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ស៊ិន​ហួ​។​
​ប៉ូលិស​បាន​បញ្ជាក់ថា ការចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ក្រុម ISIS ប្រមាណ​២០​នាក់​នេះ​ធ្វើឡើង​ក្នុងអំឡុងពេល​ប្រតិបត្តិការ​រួមគ្នា​មួយ នៃ​ក្រុម​សហព័ន្ធ​ភ្នាក់ងារ​សន្តិសុខ (FSB) និង​ក្រុម​កងកម្លាំង​ប៉ូលិស គ្រា​ដែល​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺ​កំពុង​ស្វែងរក និង​ជ្រើសរើស​សមាជិក​ថ្មី​នៅក្នុង​ទីក្រុង​ម៉ូស្គូ ដើម្បី​ចូលទៅក្នុង​ក្រុម ISIS៕

Cez2gQaW8AAn8df