កូរ៉េខាងជើង បើកសមាជបង្ហាញ​ពី​នយោបាយ​អភិវឌ្ឍន៍​កម្ម​វិធី​នុយក្លេអ៊ែរ​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2016 ក+ ក-

​ព្យុងយ៉ាង​៖​លោក គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង នឹង​ប្រកាស​ចេញ​នូវ​នយោបាយ​ដឹកនាំ​ដ៏​ច្បាស់លាស់​មួយ​អំឡុងពេល​សមាជ​កំពូល​របស់​គណបក្ស​នៅ​ខែឧសភា​ខាងមុខនេះ​។ សមាជ​បែប​នោះ​ត្រូវបាន​គេ​អះអាងថា មិន​ធ្លាប់មាន​ទេ​ក្នុង​រយៈពេល ៣៦​ឆ្នាំ​មកហើយ​។​
​អ្នកជំនាញ​ខាង​វិភាគ​ស្ថានការណ៍​កូរ៉េខាងជើង នៅ​កូរ៉េខាងត្បូង​បាន​អះអាង​ទៀតថា កូរ៉េខាងជើង​ទំនង ជា​នឹង​ប្រារព្ធ​សមាជ​កំពូល​ដ៏​កម្រ​បំផុត​នោះ​ឡើង ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង សេដ្ឋកិច្ច​ស្របពេល​ជាមួយគ្នា​តែម្តង​។ វា​ក៏​ជាការ​បង្ហាញ​ពី​សម័យកាល​ដឹកនាំ​របស់​ត្រកូល គីម ជំនាន់​ទី​បី សម្រាប់​សមាជ​បក្ស​លើក​ទី​៧ ដើម្បី​បង្ហាញថា កូរ៉េខាងជើង​នៅតែ​ប្រកបដោយ​ជោគជ័យ និង ភាព​ត្រចះត្រចង់ ជានិច្ច​ក្រោម​ការដឹកនាំ​របស់​ត្រកូល​គីម​៕

NKOREA-POLITICS-MILITARY  EJJ4357