ខេត្តស្ទឹងត្រែង៖ក្មេងៗចំនួន៣០នាក់បានពុលនំអន្សមបណ្តាលឲ្យមានអាការៈក្អួតចង្អោរ ទន់ដៃជើង អស់កម្លាំង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរសុខភាពស្រុក។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិពងគ្រាល ឃុំព្រែកមាស ស្រុកសៀមប៉ាង។ ប៉ុន្តែក្មេងរងគ្រោះទាំង៣០នាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាថា ក្មេងៗរងគ្រោះ ក្រោយពេលហូបនំអន្សម ហើយស្រាប់តែមានអាការៈក្អួត ហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរសុខភាពស្រុក។ បច្ចុប្បន្នក្មេងៗទាំងអស់នោះបាន ធូរស្រាល ហើយវិលត្រឡប់ទៅផ្ទះវិញអស់ហើយ។ ទោះយ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ កម្លាំងជំនាញកំពុងចុះធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុដែលបណ្តាលឲ្យពុល៕