បំផ្ទុះរថយន្តអត្តឃាតនៅចំណតរថយន្តនៅតួកគីស្លាប់ប៉ូលិស៦នាក់ របួស២០នាក់
តួកគី៖ប៉ូលិស៦នាក់បានស្លាប់ និងមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងករណីបំផ្ទុះរថយន្តអត្តឃាតក្នុងទីប្រជុំជនមួយនាទីក្រុង Diyarkakir ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មានរថយន្តមួយគ្រឿងបានបើកបុករថយន្តក្រុងដឹកប៉ូលិស បន្ទាប់មកក៏មានសំឡេងផ្ទុះកើតឡើង ដោយសំឡេងនោះត្រូវបានគេស្គាល់ច្បាស់ថា ជាសំឡេងគ្រាប់បែក។ ប៉ូលិសប្រចាំតំបន់ បានបញ្ជាក់បន្ថែមទៀតថា ករណីបផ្ទុះនេះ បានកើតឡើងនៅចំតំបន់ប្រជុំជន ដូច្នេះហើយ អ្នករបួស អាចច្រើនជាង ២០នាក់៕