ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០​គ្រួសារ​ត្រូវ​ក្រុម ចាន់ សុធា រំលោភ​យក​ដី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​ខេត្តកំពត​៖​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជំរក ឃុំ​តេ​ជោ​អភិវឌ្ឍន៍​សែន ស្រុក​ឈូក ខេត្តកំពត ត្រូវបាន​ក្រុមហ៊ុន ចាន់ សុធា រ​លោភ​យក​ដី​របស់គាត់ និង​គំរាមកំហែង​រក​ចាប់​ពួកគាត់​ដាក់គុក​ទៀត ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​កន្លងទៅ​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹងថា ដី​របស់គាត់​ត្រូវបាន​ខាង​សូរ​យោ​ដី និង​អជ្ញាធរ​ភូមិ ឃុំ ទទួលស្គាល់​ហើយ​នៅតែ​ក្រុមហ៊ុន ចាន់ សុធា រំលោភ​យក​ទៀត ប្រជាពលរដ្ឋ​បន្តទៀតថា ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​នោះ​ពួកគាត់​បាន​កាន់កាប​យូរ​ឆ្នាំ​ហើយ គឺ​តាំងពី​ក្រុមហ៊ុន ចាន់ សុធា ចូលមក​តែងតែ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​យ៉ាងខ្លាំង​។
​លោក សាន គ្រី​យ៉ា មេឃុំ​តេ​ជោ​អភិវឌ្ឍន៍ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា លោក​និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់គាត់ មិន​បណ្តែតបណ្តោយ អោយ​ក្រុមហ៊ុន​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទេ ព្រោះ​លោក​ស្រលាញ់​ប្រជាពលរដ្ឋ​របស់គាត់​។
​តែ​ខាង​អ្នកសារព័ត៌មាន​ក៏បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក វ៉ែន ស៊ីថា អភិបាលស្រុក​ឈូក​ដើម្បី​សុំ​ការបំភ្លឺ ពាក់ព័ន្ធ​និង​ក្រុមហ៊ុន ចាន់ សុធា រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ ជម្រក ឃុំ​តេ​ជោ​អភិវឌ្ឍន៍ តែ​ទូរស័ព្ទ​របស់លោក​អភិបាលស្រុក​មិន​ទំនាក់ទំនង​បានទេ ចំណែក​ម្ចាស់​ក្រុមហ៊ុន ចាន់ សុធា ក៏​មិន​សុំ​ការបំភ្លឺ​បានដែរ ដោយ​ខាង​សារព័ត៌មាន​យើង​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់គាត់​។
​រីឯ​លោក យិន រ៉ាវុធ ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកំពត ទូរស័ព្ទ​របស់គាត់​ទាក់ទង​បាន តែ​ពុំមាន​អ្នកទទួល​។​
​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជម្រក ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត សូម​អំពាវនាវ​អោយ​ឯកឧត្តម ចាន់ ចេស្តា អភិបាល​ខេត្តកំពត ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​ជួយ​កូនចៅ​ប្រមាណ ជាង​៣០​គ្រួសារ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើនេះ​ផង ដែល​កំពុង​រង​ការរំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន ចាន់ សុធា ដែល​រំលោភ​យក​ដី​របស់​ពួកគាត់ និង​ប្រើ​កូនចៅ​មក​គំរាម​ចាប់​ពួកគាត់​ដាក់គុក​ទៀត​៕

1234