ម៉ៅ ហា​ជី ​ធ្លាយ​ដំណឹង​លែងលះ​ប្រពន្ធ​កម្រ​ត់ក​ម្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​លោក រតនៈ
​ភ្នំពេញ​៖​ទើបនឹង​ស្ងប់ស្ងាត់​ជុំវិញ​រឿងរ៉ាវ​បណ្តឹង​ជាមួយ​ទូរទស្សន៍​ហង្ស​មាស​មិនបាន​ប៉ុន្មាន​ផង តារាចម្រៀង​ប្រុស​ទើបនឹង​ល្បីឈ្មោះ​ម៉ៅ ហា​ជី បាន​លេចចេញ​ដំណឹង​លែងលះ​ប្រពន្ធ​ដែល​ធ្លាប់​រួមរស់​កម្រ​តិក​ម្រ​ជាមួយគ្នា​ជាង​៥​ឆ្នាំកន្លងមក​។
​ ​អតីត​បេក្ខជន​កម្មវិធី​Cambodia idol បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​លើ​ប​ញ្តា​ញ​ទំនាក់​ទ​នង​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​មាន​អ្នក​ទម្លាយ​ថា លោក​ធ្លាប់មាន​ប្រពន្ធ និង​កូន​វ័យ​៥​ឆ្នាំ​ម្នាក់ ហើយ​ពេលនេះ​ទើបនឹង​សម្រេចចិត្ត​លែងលះ​ប្រពន្ធ​ជា​អ្នកចម្រៀង​ច្រៀង​តាម​តន្ត្រីសម័យ​តាម​ខេត្ត​ដែល​ធ្លាប់​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយគ្នា​កន្លងមក​។ ប្រភព​ក្រៅផ្លូវការ​បានលើកឡើង​ថា​តារាចម្រៀង​លោក ម៉ៅ ហា​ជី បាន​លែងលះ​ប្រពន្ធ​ឈ្មោះ ស្រីមុំ ដែល​ធ្លាប់​តស៊ូ​ជា​អ្នកចម្រៀង​អក​កេះ​ជាមួយគ្នា ដោយ​មិន​ស្ដាយស្រណោះ​អនុស្សាវរីយ​ជួរ​ចត់ និង​អាណិតកូន​ប្រុស​ម្នា​ក់មាន​វ័យ​ប្រមាណ​៥​ឆ្នាំ​នោះទេ​។​
​ប្រភព​ដដែល​បន្តថា ប្រពន្ធ​ឈ្មោះ ស្រីមុំ ដែលជា​អ្នកចម្រៀង​តាម​ខេត្ត​មាន​រូប​សម្រស់​មិនសូវ​ស្អាត​ម្នាក់នេះ មាន​រយៈពេល​ជាង​មួយខែ​មកហើយ ប៉ុន្តែ​សម្រាប់​ព័ត៌មាន​លម្អិត​តារាចម្រៀង​រូបនេះ​លែងប្រពន្ធ ដោយ​មូល​ហេតុអ្វី​នោះ គេ​មិន​ហ៊ាន​បញ្ជាក់​ច្បាស់​ទេ ដោយ​គ្រាន់តែ​ឮ​អ្នកស្រុក​និយាយថា នៅពេល​លោក ម៉ៅ​ហា​ជី ល្បី​ទៅ​មាន​នារី​ថ្មី​មាន​រូប​សម្រស់ និង​ទ្រព្យសម្បត្តិ​ស្តុក ជួយ​ជ្រោមជ្រែង ដូច្នេះហើយ​ទើប​គេ​ជិនណាយ​ប្រពន្ធដើម​ដែល​ធ្លាប់​តស៊ូ​រួមរស់​ជាមួយគ្នា​ជា​យូ​មកហើយ​។​
​ ​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ស្វែងរក​ការបញ្ជាក់​ពី​តារាចម្រៀង ម៉ៅ ហា​ជី​បាន​នៅឡើយ​ទេ​កាលពី​ល្ងាច​ថ្ងៃទី​១​ខែមេសា​នេះ​។ តារាចម្រៀង​រូបនេះ​បាន​ចុច​ផ្តាច់​ទូរស័ព្ទ​ក្រោយ​ពេ​លោក​ដឹងថា​អ្នក​ដែល​ទូរស័ព្ទ​ចូល​គឺជា​អ្នកសារព័ត៌មាន​។ ទោះជា​យ៉ាងណា​កន្លងមក​លោក ម៉ៅ ហា​ជី និង លោក ប៊ុត សីហា​ដែលជា​អ​តី​បេក្ខជន Cambodia Idol សុទ្ធតែ​ធ្លាប់មាន​ប្រពន្ធ​កូន​រួចមកហើយ​មុនពេល​ចូល​ប្រឡង​និង​ក្លាយជា​តារាចម្រៀង​អាជីព​នោះ​៕

12