អាជ្ញាធរ​ខណ្ឌចំការមន​កម្ទេច​ទូ​ហ្គេម​បាញ់​ត្រី​១៤​ទូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2016 ក+ ក-

​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​០៩​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ សាលាខណ្ឌ​ខណ្ឌចំការមន ដែល​ដឹកនាំ ដោយ​លោក ព្រំ​សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានធ្វើ​ពិធី​វាយកំទ្ទេច​ទូ​ហ្គេម ចំនួន​១៤​ទូ ប្រភេទ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១៤​ទូរ​ដែល​គណៈបញ្ជាការ ចុះ​ប្រតិបត្តិការ កន្លងមកនេះ​។​
​លោក ព្រំ​សំខាន់​អភិបាលខណ្ឌ ចំការមន​បាន​មានប្រសាសន៍ថា ដេ​ី​ម្បី​លុបបំបាត់​ល្បែង​សី​ុ​សង​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ផងដែរ​នោះ សាលាខណ្ឌ​ចំការមន​បាន​វាយកម្ទេច​ទូ​ហ្គេម​ប្រភេទ​ល្បែង​សី​ុ​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ចំនួន​១៤​ទូ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​វាយកម្ទេច ។​
​លោក ព្រំ​សំខាន់ អភិបាលខណ្ឌ​ចំការមន បាន​មានប្រសាសន៍​បន្តថា ទូ​ហេ្គ​ម​ទាំង​១៤​ទូ​នេះ ត្រូវបាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌ​ទួល​ចំកា​មន​ខណៈដែល​ពួកគេ​លួច​បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះឡើយ​។​
​គួរ​រំលឹក​ផងដែរ​ទូ​ហេ្គ​ម​ទាំងនេះ​គឺជា​ប្រភេទ​ហេ្គ​ម​ល្បែង​សី​ុ​សង​ដែល​ធើ្វ​ប​ង្វ​ក់​សិស្សានុសិស្ស នឹង​យុវវ័យ​មួយចំនួន​លះបង់​ការសិក្សា​ចូលទៅ​លេង​ហេ្គ​ម ទាំង​នោះដែរ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល ។​
​លើសពីនេះ​ទៀត​វា​បាន​ធើ្វ​ឱ្យមាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង្គម​តាមរយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រ​ព្រឹ​ត្ដ អំពើ​ដូចជា លួច ឆក់ ប្លន់ ដែរ​បង្ក​អសន្ដិសុខ​សង្គម​ជាដើម​៕

index1