គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១​មីនា ម្សិលមិញ​ស្លាប់​មនុស្ស​៦​នាក់ របួស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក ក្នុងនោះ​យប់​២​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ៣​នាក់ (​ស្រី​១​នាក់ ) និង​របួសស្រាល ២​នាក់ (​ប្រុស​)​។ នេះ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ទាំង​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ១០​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង ,​រថយន្ត​ធុន​ធំ ១​គ្រឿង ។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ ល្មើស​ល្បឿន​៤​លើក (​ស្លាប់​៥​នាក់​), ស្រវឹង​១​លើក​, ងងុយដេក​១​លើក​ស្លាប់​១​នាក់​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ (​យប់​២​នាក់​)​។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​រួមមាន​ផ្លូវជាតិ​ចំនួន​៦​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ១​លើក រថយន្ត​ធុន​តូច ៤​លើក​, រថយន្ត​ធុន​ធំ ១​លើក​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺមាន​យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ៧,០៩៦​គ្រឿង ក្នុងនោះ​បានធ្វើការ អប់រំ​ចំនួន ២,៩៨២​គ្រឿង ពិន័យ​សរុប ៤,១១៤​គ្រឿង និង​អប់រំ​អ្នក មិន​ពាក់មួក​សុវត្ថិភាព ០​នាក់​៕

b4cc1d48a2a8e9001ae0de127f9575e2