សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត នឹងមាន​អ្នកនាំពាក្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្សវឌ្ឍានា បានចេញ​លិខិត​មួយច្បាប់​ទៅ​ប្រធាន​សាលាដំបូង និង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​ដើម្បី​សុំ​ឲ្យ ចាត់តាំង​អ្នកនាំពាក្យ​តំណាង​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ដោយហេតុ​ផល​ថា វិស័យ​យុត្តិធម៌​បច្ចុប្បន្ននេះ​ជា​វិស័យ​ដែលមាន​ការចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន និង​បណ្តាញសារព័ត៌មាន​ដែល​ទាមទារ​ឲ្យ​មានការ​ផ្តល់ព័ត៌មាន​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​ជៀសវាង​ការភាន់ច្រឡំ​នានា​៕

fn-2016-04-02-08-33-32-1