លោក សេរី កុសល ឡើងកាន់តំណែងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា
រាជធានីភ្នំពេញ៖លោក សេរី កុសល នឹងឡើងកាន់តំណែងជាផ្លូវការអនុប្រធានទី១អាជ្ញាធរមីនជំនួសលោក ប្រាក់ សុខុន ដែលនឹងត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ។
គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះរដ្ឋសភាជាតិនឹងពិនិត្យអនុម័តលើសេចក្ដីស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីក្នុងនោះលោក សេរី កុសល ត្រូវបានស្នើសុំតែងតាំងជាអនុប្រធានទី១អាជ្ញាធរមីនជំនួសលោក ប្រាក់ សុខុន ដែលនឹងត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិ៕