ឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលលួចនាំចូលគ្រឿងញៀនជិត៣គីឡូក្រាម
រាជធានីភ្នំពេញ៖សាលាដំបូង រាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីជនជាតិថៃម្នាក់ដែលពាក់ព័ន្ធ ជួញដូរគ្រឿងញៀនជិត៣គីឡូក្រាមដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតរកមេខ្លោង និងបក្ខពួកបន្ថែមទៀត ។
មន្ត្រីតុលាការថ្លែងថា ស្ត្រីជនជាតិថៃរូបនេះត្រូវបានចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ស្ត្រីរូបនេះឈ្មោះ KAEWKANLAYA AMPHAWAN ត្រូវបានកម្លាំងគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ខណៈស្ត្រីរូបនេះ លួចនាំចូលថ្នាំញៀនប្រភេទកូកាអ៊ីនទម្ងន់ជិតគីឡូក្រាមបង្កប់ក្នុងសូកូឡាតាមច្រកព្រលានយន្តហោះភ្នំពេញ៕