អាមេរិក និង​ចិន​ព្រមព្រៀង​អនុវត្តន៍​ទណ្ឌកម្ម​លើ​ពេញលេញ​លើ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 April, 2016 ក+ ក-

​វ៉ាស៊ីនតោន​៖​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង លោក​ប្រធានាធិបតី​ចិន ស៊ី ជិ​ពីង មេដឹកនាំ​ទាំងពីរ​បាន ព្រមព្រៀងគ្នា​ថា នឹង​អនុវត្តន៍​ឲ្យ​បាន ពេញលេញ​ចំពោះ​ទណ្ឌកម្ម​ដែល​អន្តរជាតិ​បានដាក់​លើ​កូរ៉េខាងជើង​។
​ជាមួយគ្នា​នោះ​មេដឹកនាំ​ទាំងពីរ​ក្រៅពី​ការពិភាក្សា​បញ្ហា​សកល​ធំៗ​មួយចំនួន​នោះ ក៏​នៅ​ឆ្លៀតឱកាស​ចែករំលែក​នូវ ទស្សនៈ​រៀងៗ​ខ្លួន ជាពិសេស​ការ បង្រួម​ភាពខុសគ្នា​ទាំងឡាយ រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ ដើម្បី​អាច ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ កើតឡើង​បាន​។
​គួរ​បញ្ជាក់ថា ការបាញ់​គ្រាប់​មី​ស៊ី​ល និង​សាកល្បង​អាវុធ នុយក្លេអ៊ែរ​របស់ កូរ៉េខាងជើង ដែល​ត្រូវតែមាន​ប្រទេស​ទាំងពីរ​រួមដៃគ្នា​ដោះស្រាយ​ផងដែរ​៕

1