ឃាត់ខ្លួន​ជនជាតិច្រាយ​ម្នាក់ផឹកស្រាស្រវឹង​គំរាម​បោក​គ្រាប់បែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

​ខេត្តរតនគិរី​៖​បុរស​ជនជាតិដើម​ភាគតិច​ច្រាយ​ម្នាក់​ផឹកស៊ី​ស្រវឹង​គំរាម​បោក​គ្រាប់បែក​ត្រូវ​ប្រជាពលរដ្ឋ​ផ្អើល ទូរស័ព្ទ​រាយការណ៍​ទៅ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ចុះទៅ​ឃាត់ខ្លួន​នាំយកមក​សាកសួ​រកសា​ង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលា​។​
ហេតុការណ៍​ឃាត់ខ្លួន​បុរស​គំរាម​បោក​គ្រាប់បែក​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៤ និង​២៩​នាទី​ល្ងាច នៅ​ភូមិ​សោម​ត្រក​ចាស់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។ បុរស​នោះ​មានឈ្មោះ រ​ម៉ា​ម ដួល អាយុ​៤០​ឆ្នាំ ជនជាតិ​ច្រាយ មាន​លំនៅ​ភូំ ឃុំ​ខាងលើ មុខរបរ​ធ្វើ​ចំការ​។​
តាម​ការ​អោយដឹង ពី​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ថា ជនល្មើស​ឈ្មោះ រ​ម៉ា​ម ដួល បាន​ផឹកស៊ី ជាមួយ​មិត្ត​ភ័​ក្ត​ក្នុងភូមិ ពេល​ស្រវឹង ទាស់សំដី​គ្នា ក៏​ទាញ​គ្រាប់បែក​ចេញពី​ហោប៉ៅ​ខោ គំរាម​បោក ធ្វើអោយ​មិត្តភក្តិ កំពុង​អង្គុយ​ផឹក​ជាមួយគ្នា រត់​ចែក​ជើង​គ្នា​ផ្អើល​អស់អ្នក​ភូមិ​។ ប្រជាពលរដ្ឋ​ក្នុង ម្នាក់​ក៏​ទូរស័ព្ទ មក​រាយការណ៍ លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​ជាបន្ទាន់​ដល់ កន្លែងកើតហេតុ​ភ្លាមៗ ហើយ​ឃាត់ខ្លួន​បុរស​នេះ​ភ្លាម ឆែក​ហោប៉ៅ ក៏​ឃើញ​គ្រាប់បែក​មួយ​គ្រាប់​មែន​។ លោក​មេបញ្ជាការ បាន​បន្តថា តាម​ការសារភាព​ពី​ជនល្មើស​ថា គ្រាប់បែក​នេះ​គេ​បាន​លាក់ទុក ជាង​១០​ឆ្នាំ មកហើយ​ទុក​សម្រាប់​ការពារ​ខ្លួនគេ តែ​ជននេះ​មិនបាន​ប្រាប់ថា បាន​មកពីណា​នោះទេ​។​
បច្ចុប្បន្ន​ជនល្មើស ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នា​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៦ ពីបទ​រក្សារ​ទុក អាវុធជាតិផ្ទុះ ដោយ​ខុសច្បាប់​៕

052e96bd-86d0-4b95-8cb0-2ed880634a97196c744a-590e-4e82-a338-7a5feb9b298014e279c1-aa3f-4847-a700-5e1c89609d55