ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​ឃាតករ​រំលោភ​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2016 ក+ ក-

ខេត្តកំពត​៖​សព​ក្មេងស្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ នៅ​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ ចំណុច​ក្នុងព្រៃ​ក្បែរ​អូរ ជិត ចំការ​លោក ទេព វណ្ណា ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល​ស្រុក​ទឹកឈូ​ខេត្តកំពត​។​
​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់​អ្នកយក​ព័ត​មាន​យេ​ី​ង​ថា ក្មេងស្រី​រងគ្រោះ ឈ្មោះ​ចុង ស្រី​ល័​ក្ខ អាយុ​១៥​ឆ្នាំ រស់ នៅ​ភូមិ​ភ្នំ​តូច កាលពី​ព្រឹក ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៦​ជនរងគ្រោះ​បាន​ទៅ​រៀន នៅ​សាលា អនុវិទ្យាល័យ​រោង​ចក្រី​ទីង រៀន​រហូត ដល់​ម៉ោង​១០​ព្រឹក នៃ​ថ្ងៃ​ដដែល ដោយ​គ្រូ​មិន​បានមក​បង្រៀន​ជនរងគ្រោះ​បាន​ជិះ​កង់​វិលត្រឡប់​មកដល់​ផ្ទះ​វិញ​ទុក​កង់​និង​កាតា​បរៀន​នៅផ្ទះ​ហើយ​ចេញ​បាត់​ពី​ផ្ទះ​រហូត​គេ​ប្រទះឃើញ​សាកសព​។​
​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​សហការគ្នា​ស្រាវជ្រាវ​វែកមុខ​សញ្ញា​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

5fa96f03-dbab-4b24-9c13-2787ff7ab6a50f275b0f-b6f7-4a0b-b17f-853dbf0cde66