រាជធានីភ្នំពេញ៖កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ រងរបួសធ្ងន់១៧នាក់ និងរបួសស្រាល ១៣នាក់។ នេះបើយោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើក បានបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន ១៥គ្រឿង, រថយន្តតូច ១២គ្រឿង, រថយន្តធំ ១គ្រឿង និងថ្មើរជើង ២នាក់។ មូលហេតុមកពី បើកបរល្បឿនលឿន ៩លើក, ប្រជែង៤លើក,មិនគោរពសិទ្ធិ២លើក,ស្រវឹង១លើក និងមិនប្រកាន់ស្តាំង១លើក។
ជាមួយគ្នានោះម្សិលមិញលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មានមធ្យោបាយចូលគោលដៅចំនួន ១៧.២៩១គ្រឿង (ម៉ូតូ ៦៤ភាគរយ),មធ្យោបាយល្មើស៣.២៩៧គ្រឿង (ម៉ូតូ៦៣ភាគរយ), អប់រំ១.៦៤៦គ្រឿង ស្មើនឹង៥០ភាគរយ និងពិន័យ១.៦៥១គ្រឿង(បង់ប្រាក់៩២ភាគរយ)៕
ស្លាប់១០នាក់ របួស៣០នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ