តំណាងរាស្ត្រ CNRP សម្រេចមិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្ត្រី
រាជធានីភ្នំពេញ៖លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចថានឹងមិនបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៤ ខែមេសានេះទេ ព្រោះថា គណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរនោះឡើយ ហើយក៏មិនមានអ្វីថ្មីនេះដែរ ។ ទន្ទឹមការលើកឡើងរបស់លោក យឹម សុវណ្ណ គេនៅមើលថា លោក កឹម សុខា ប្រធានស្តីទី CNRP ក៏មិនមានវត្តមានក្នុងសភានាព្រឹកថ្ងៃច័ន្ទ នេះផងដែរ ដោយសារតែលោកចេញទៅប្រទេសថៃ ជាមួយកូនស្រីបាត់ទៅហើយ៕